ភ្នំពេញ៖ អ្វីដែលអតិថិជន ជីប ម៉ុង លែន កំពុងទន្ទឹងរង់ចាំ បានមកដល់ហើយ។ គម្រោងលំនៅឋានថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទីII នឹងបើកលក់ជាផ្លូវការចាប់ពីថ្ងៃស្អែកនេះតទៅ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ម៉ោង៨ព្រឹកតទៅ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។

លោកអ្នកដែលកំពុងចាប់អារម្មណ៍លើគម្រោង និងលំនៅឋានក្នុងគម្រោងនេះ នឹងទទួលបានការពន្យល់ណែនាំកាន់តែស៊ីជម្រៅបន្ថែមទៀត ពីទីប្រឹក្សាផ្នែកលក់ក្នុងកម្មវិធីផ្ទាល់។ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII នឹងផ្តល់នូវ ភាពស៊ីវិល័យ និងមានកិត្យានុភាពពិតៗ តាមរយៈប្រភេទផ្ទះដ៏កក់ក្តៅជាច្រើនជម្រើស រួមមាន: វីឡា ឃីង, វីឡាទោល Grand Series, វីឡាភ្លោះ SII, វីឡាកូនកាត់ AS II, វីឡាកូនកាត់ B F និង Shop House ហ្គ្រេន II ដែលមានរចនាបទ ការតុបតែងលម្អ និងមុខងារក្នុងផ្ទះកាន់តែអស្ចារ្យ នាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនលើសលុបសម្រាប់អតិថិជន។

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ស្ថិតនៅជាប់នឹងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ និងមហាវិថី ហ្គ្រេនភ្នំពេញ ហ៊ុមព័ទ្ធទៅដោយអគារពាណិជ្ជកម្មតូចធំ ស្ថាប័នរដ្ឋ និងទីប្រជុំជនដែលមានចរាចរណ៍យ៉ាងមមាញឹក ជាពិសេស ទីនេះក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប ធនាគារ ជីប ម៉ុង រួមទាំងមុខងារពិសេសៗជាច្រើនទៀត ដូចជា ក្លឹបវាយកូនហ្គោលស្ដង់ដារអន្តរជាតិ សួនឧទ្យានបៃតង និងសួនពហុមុខងារ ដែលជួយធ្វើឱ្យគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ក្លាយជាសហគមន៍រស់នៅប្រកបដោយផាសុកភាព។

សូមរីករាយជាមួយនឹងការផ្ដល់ជូនដោយផ្ទាល់ក្នុងកម្មវិធីពិសេសភ្លាមៗ មិនធ្លាប់មានដូចជា៖

១. ការបង់ប្រាក់ត្រឹមតែ 0.67% ក្នុងមួយខែ ឥតគិតការប្រាក់រហូតដល់ ១៥ ខែ ព្រមទាំងទទួលបានការបញ្ចុះតម្លៃ 2% បន្ថែមពីលើទៀតផង។

២. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង រហូតដល់ 95% នៃតម្លៃផ្ទះ ហើយលោកអ្នកក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 8% ភ្លាមៗផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសូមទាក់ទងតាមរយៈ
☎️ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
💻 chipmongland.com
ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖

 Facebook  Telegram